សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់មេធាវីជួយការពារកី្តដល់ អ្នកសារព័ត៌មានដែលមានក្រមសីលធម៌

  • នៅ​ក្នុង​ឱកាស​អញ្ជើញ​ជាអធិប​តី​ផ្តល់​កិត្តិយស​ក្នុង​ពិធី​សំណេះ​សំណាល​ និង ​ពិសា​អាហារ​សាម​គ្គីជាមួ​យបង​ប្អូន​អ្នកសារ​ព័ត៌​មាន​លើក​ទី៤​ នៅ​មជ្ឈមណ្ឌល​ពិ​ព័រណ៍​កោះ​ពេជ្រ ​នា​ថ្ងៃទី​​១៤ ខែ​​មករា​ ឆ្នាំ២០​​២០​ ម្សិល​មិញ​ សម្តេច​អគ្គម​ហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​បងប្អូន​អ្នកយក​ព័ត៌មាន​មួយ​ចំនួន​តូច​ជាពិសេស​មកពី​បណ្តាញ​សង្គម​ហ្វេស​​បុក​ (facebook) ដែល​តាំង​ខ្លួន​ធ្វើ​ជា​ចៅ​កែ​ខ្លួន​ឯង​ ចាង​ហ្វាង​​និពន្ធ​ខ្លួន​ឯង ​ជាអ្នក​ថត​ខ្លួន​ឯង​​ និង​ជា​អ្នក​ផ្សាយ​ខ្លួនឯ​ង​ ហើយ​ចាប់​ផ្តើម​ចេញ​ព័ត៌មាន​ជេរ​ប​ញ្ចោរ ​អសីលធម៌ ​បំពាន​សិទ្ធិ និង​ប៉ះ​ពាល់​សេចក្តីថ្លៃ​ថ្នូរបស់​អ្នកដទៃ​។​

    ទន្ទឹម​នឹង​នេះ​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បាន​ស្នើ​សុំ​ឲ្​យអ្នក​សារ​ព័ត៌​មាន​ទាំង​អស់​ត្រូវ​មាន​វិជ្ជា​ជីវៈ​ និង​មាន​ក្រម​សីល​ធម៌​ខ្ពស់​សម​ជា​អ្នក​សារ​ព័ត៌​មាន​អាជីព​ គឺ​រាល់​នូវ​ការ​ចេញ​ព័ត៌មាន​ត្រូវ​តែ​ពិត​ដែល​ឆ្លុះ​បញ្ជាំ​ង​ពី​ភាព​ពិត​ប្រាក​ដក​នៅ​ក្នុង​សង្គម​។ ប្រសិន​បើ​ចង់​អោយ​អ្នក​ដទៃ​គោរព​សិទ្ធិ​អ្នក​សារ​ព័​ត៌មាន​ លុះ​ត្រា​តែ​អ្នក​សារ​ព័ត៌មាន​ខ្លួនឯង​គោរ​ព​សិទ្ធិ​អ្នក​ដទៃ​ដូចគ្នា ​ព្រោះ​សិទ្ធិ​សេរីភាព​ និង​ផ្លូវ​ច្បាប់​គឺ​ស្មើ​គ្នា។

    តាម​រយៈ​ការ​ស្នើ​សុំ​មេ​ធាវី​ការពារ​ក្តី​អ្នក​សារ​ព័ត៌​មា​ន​ គឺ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​ផ្តល់​មេធាវី​ផ្ទាល់​ខ្លួន​របស់​សម្តេ​ច​ ដើម្បី​ការពារ​បងប្អូន​អ្នកសារ​ព័ត៌មាន​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​មាន​បណ្តឹង​នៅ​តុលា​ការ​ ទៅ​តាម​អង្គ​ហេតុ​ និង​អង្គ​ច្បាប់​ដែល​សម​ស្រប​។

    សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បាន​ចាត់​តាំង​ លោក​ គី ​តិច​ ដែល​ជា​ប្រធាន​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ទទួល​ខុស​ត្រូវ​សិក្សា​ពីបញ្ហា​ទាក់ទង​នឹង​ការ​ការ​ពារ​ក្តីឲ្យអ្នក​សារ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជា​ជីវ​ត្រឹម​ត្រូវ​។ ​ប៉ុន្តែ​ចំពោះ​អ្នក​សារ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ជា​ការ​ជេ​បញ្ចោ​​ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​សិទ្ធិអ្នក​ដទៃ​ បំភ្លៃ​ការ​ពិត​ គឺមេធាវី​មាន​សិទ្ធិ​​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​ពី​អ្នកសារ​ព័ត៌មាន​ទាំងនោះ​បាន​។​

    សម្តេច​តេជោ ​បាន​លើក​ទឹក​ចិត្តអោយ​អ្នក​ព័ត៌មាន​ទាំង​ឡាយ​ហ៊ាន​បញ្ចេញ​ព័ត៌មាន​ច្បាស់​ពិត​ប្រាកដ​ដែល​ជា​អំ​ពើ​អសកម្ម ភាព​មិន​ប្រ​ក្រ​តី​ និង​ អំ​ពើ​ពុក​រលួយ​ ។

    ដើម្បីរំឮកដល់​បងប្អូន​អ្នកសារ​ព័ត៌មាន​ប្រតិ​បត្តិការងារ​ដោយមាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដោយ​គោរព​ក្រម​សីល​ធម​៌​វិជ្ជាជីវៈ​ត្រឹមត្រូវ ​សម្តេច​តេជោ​ ​ហ៊ុនសែន ​នាយក​រដ្ឋមន្រ្តី បាន​ផ្តល់​នូវ​ពាក្យ​ស្លោក​គន្លឹះ​ដ៏សំខាន់​មួយដ​ល់​អ្នកសារ​ព័ត៌មាន​គឺ «អ្នកសារ​ព័ត៌មាន​កុំបំ​ពាន​សិ​ទ្ធិ​អ្នកដ៏ទៃ​ កុំបំ​ភ្លៃ​ការ​ពិត»៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង