មន្ត្រី​ជំនាញ​ស្ទាក់​ចាប់​រថ​យន្ត​១​គ្រឿង​ ដឹក​សាច់​បង្កក​ យក​មក​ចែក​ចាយ​នៅ​រាជ​ធានី​ភ្នំពេញ​គ្មាន​លិខិត​អនុញ្ញាត្ត​

  • ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើស ចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានចាប់រថយន្ត ១គ្រឿង ដឹកសាច់សត្វបង្កក ចំនួន ២៧៥កេសក្រដាស ស្មើនឹង ៣តោន៧២០គីឡូក្រាម (ស្លាបមាន់ និងជើងជ្រូក) នៅព្រឹកថ្ងៃទី០៥ ខែកក្កដានេះ នៅលើផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    រថយន្តខាងលើបានដឹកសាច់សត្វបង្កក ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មកចែកចាយ នៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ នេះបើតាមការឆ្លើយបញ្ជាក់ពីអ្នកបើកបររថយន្តដឹកសាច់បង្កក ។

    ក្រុមការងារ បាននាំយកវត្ថុតាងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង