កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃច័ន្ទ៧កើត ខែចែត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមសាន់ យូ សមាជិកក្រុមប្រឹក្សាខេត្តនិងជាសមាជិកអចិន្ត្រៃយ៍សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកចេង ចាច់ដូណា អភិបាលរងស្រុកនិងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់លែង បានដឹកនាំកម្លាំងសសយកខេត្ត ស្រុក ឃុំ ចុះបិទខិតប័ណ្ឌ ផ្សព្វផ្សាយ អប់រំណែនាំ វិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងស្រុកកំពង់លែង។

ក្នុងឱកាសនោះឯកឧត្តមសាន់ យូ និងលោកចេង ចាន់ដូណា បានចុះជួបផ្ទាល់ជាមួយក្រុមគ្រួសារដែលទើបមកពីបម្រើការងារនៅឯក្រៅប្រទេស ដោយបានធ្វើការណែនាំ និង ផ្តាំផ្ញើដល់ពួកគាត់ ពីវិធានការការពារខ្លួន និង វិធីទប់ស្កាត់ការឆ្លងនៃជម្ងឺកូវីដ១៩ ដូចជាត្រូវនៅដាច់ ដោយឡែករយះពេល១៤ ថ្ងៃសិន ព្យាយាមធ្វើអនាម័័យ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុលត្រូវខ្ទប់មាត់និងច្រមុះ នៅពេលក្អក ឬ កណ្តាស់ និង ត្រូវយកចិត្តទុកដាក់ខ្ពស់ពីការស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសឧស្សាហ៍តាមដានសុខភាពដោយខ្លួនឯង បើមានបញ្ហាសុខភាព ត្រូវទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតផ្ទះរបស់គាត់ ។

កម្មវិធីចុះផ្សព្វផ្សាយនោះក៏មានការឧបត្ថម្ភពីលោកសំ ចាន់ថន អភិបាលស្រុកកំពង់លែងចំនួន៣០ម៉ឺនរៀល លោកចេង ចាន់ដូណា អភិបាលរងស្រុក៣០ម៉ឺនរៀល លោកហ៊ូ ប៊ុនថន អភិបាលរងស្រុក១០ម៉ឺនរៀល ឯកឧត្តម សាន់ យូ ១០ម៉ឺនរៀល និង សសយកខេត្តកំពង់ឆ្នាំង ចំនួន២០ម៉ឺនរៀលផងដែរ៕



