យក​គ្រាប់​បែក​មក​កាត់កែ​ច្នៃ បណ្តាល​ឲ្យផ្ទុះស្លាប់​បុរសម្នាក់ បែកសាក​សព​ជា​បំណែក​ៗ

  • បុរសម្នាក់បានស្លាប់ភ្លាមៗដោយសាកសពត្រូវបែកខ្ចាយជាបំណែកៗ ដោយសារឥទ្ធិពលនៃគ្រាប់បែក ដែលខ្លួនបានយកមកកែច្នៃ គ្មាន​បច្ចេក​ទេស​។ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង ១២និង៤៥នាទី ចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុក​ពញាឮ ខេត្តកណ្តាល។

    នគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះអ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​បើក​សិប្បកម្មកែឆ្នៃ​គ្រឿង​យន្តក​សិ​កម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

    តាមការបំភ្លឺរបស់កូនបង្កើតជនរងគ្រោះឈ្មោះយន ថានុង អាយុ២៥ឆ្នាំ បានឲ្យដឹងថា នៅអំឡុងប្រហែលជាង១០ឆ្នាំមុន ជនរងគ្រោះ​បានបង្កើត​សិប្ប​កម្ម​​កែច្នៃគ្រឿងយន្តកសិកម្ម លក្ខណៈគ្រួសារ។ លុះដល់​ថ្ងៃកើតហេតុ ជនរងគ្រោះ បានយកគ្រាប់​ពុំស្គាល់ ដោយប្រើម៉ូទ័រ​មកអារ​កាត់​កែ​ច្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន បណ្តាលឲ្យផ្ទុះគ្រាំងតែម្តង ។ ជនរងគ្រោះ​បានស្លាប់ដោយ​ដាច់សាច់​ខ្ទាត​ជាបំណែក នៅជុំវិញ​​កន្លែង​​កើត​ហេតុ​​នោះ។ សពជនរង​គ្រោះត្រូវ​បានប្រគល់​ជូនសាច់​ញាតិ យកទៅធ្វើបុណ្យ​តាមប្រពៃ​ណី៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង