លោក​ ងិន​ ហ៊ុន ​​ប្រគល់​ថវិកា​​ជូន​គ្រួសារ​សព​​សមាជិក​សមាគម​​មិត្ត​បុគ្គលិក​​កសិក​ម្មកម្ពុជា ​​​ចំនួន​​៤គ្រួសារ

  • កំពង់​ឆ្នាំង៖  លោក ​ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រម៉ាញ់​ និង​នេសាទខេត្ត​ និង​ជាប្រធា​ន​គណកម្មា​ធិការ​សាខា​សមាគម​មិត្ត​បុគ្គលិក​កសិកម្មកម្ពុជា​ ប្រចាំ​ខេត្ត​កំពង់​​ឆ្នាំង តំណាង​​ឯកឧត្តម ​វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់​ និង​នេសាទ​ បានចុះ​សួរសុខទុក្ខ និង​ប្រគល់ថវិកា​ជូនគ្រួសារសព​សមាជិក​ ចំនួន​៤គ្រួសារ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។

    លោក ​ងិន ហ៊ុន បានឲ្យដឹងថា គ្រួសារសពទាំង៤គ្រួសារនេះមាន៖ ១/សពលោកស្រី​ គី ហួ មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត ទទួល​បានថវិកាចំនួន៦លានរៀល ។ ២/សពលោក កៅ អួន មន្ត្រីចូលនិវត្តន៍ ខណ្ឌរដ្ឋបាលជលផល ទទួលបាន​ថវិកា​ចំនួន​៦​លានរៀល ។ ៣/សពលោក ​សុខ ឈឿង មន្ត្រីចូលនិវត្តន៍ អតីតការិយាល័យកសិកម្មក្រុងកំពង់ឆ្នាំង ទទួលបានថវិកាចំនួន​៦លាន រៀល ។ និង ៤/ សពលោកស្រីថង សាវតី ភរិយារបស់លោកសួន សេដ្ឋា មន្ត្រីចូលនិវត្តន៍ អតីត​ការិយា​ល័យ​កសិកម្ម​ស្រុក​បរិបូរណ៍ ទទួលបានថវិកាចំនួន៣លានរៀល​រៀល ។

    នៅ​ក្នុង​ឱកាស​ទទួល​ថវិកានោះ ក្រុម​គ្រួសារសព​ទាំង៤​គ្រួសារ បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ឯកឧត្តម ​វេង សា​ខុន​ រដ្ឋមន្ត្រីក្រ​សួង​កសិកម្ម រុក្ខាប្រម៉ាញ់​ ​និងនេសាទ និង ថ្នាក់​ដឹកនាំ​ទាំងអស់ នៃ​គណកម្មា​ធិការ​សមា​គម​មិត្ត​បុគ្គ​លិក​កសិ​កម្មក​ម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោម​ឱវាទនិងសមាជិក​សមា​គម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង