រថយន្តតូយ៉ូតាម៉ាទ្រីកឆ្លងភ្លើងឆេះកណ្តាលផ្លូវពេលកំពុងបើកបរ

កំពង់ឆ្នាំង៖រថយន្តតូយ៉ូតា១គ្រឿងត្រូវបានឆេះហុយទ្រលោមកណ្តាកទ្រូងផ្លូវក្រោយបានឆ្លងចរន្តភ្លើង។ ហេតុការណ៍ឆេះរថយន្តបណ្តាលឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២០។

តាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៧និង៨៨ ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន មូលដ្ឋានបានឲ្យដឹងថា ម្ចាស់រថយន្តខាងលើមានឈ្មោះស៊ីន សាលីនអាយុ៣១ឆ្នាំមានទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត toyota  Matrix ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ.6849 ក្នុងដំណើរ ទិសដៅពីជើងទៅត្បូង ក្នុងដំណើរពីខេត្តកំពង់ឆ្នាំងទៅរាជធានីភ្នំពេញ។

នៅពេលដល់ចំណុចកើតហេតុ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះចេញពីក្នុងម៉ាស៊ីន យ៉ាងសន្ធោរសន្ធៅ ធ្វើអោយម្ចាស់រថយន្ត ភ័យស្លន់ស្លោ ហើយអែបរថយន្តមកខាងស្ដាំដៃរួចបើកទ្វារចេញមកក្រៅ

ភ្លាមៗនោះប្រជាពលរដ្ឋបានជួយអន្តរាគមន៍ដោយដងទឹកចាក់ពន្លត់ ហើយបន្ទាប់មករថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត បានចេញជួយបាញ់ពន្លត់រហូតរលត់ទាំងស្រុង

សមត្ថកិច្ចបានឲ្យដឹថា រថយន្តខាងលើបានឆេះខ្ទេចផ្នែកខាងមុខអស់នៅសល់ផ្នែកខាងក្រោយប៉ុណ្ណោះ

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង