បិទ​ការ​ប្រកួត​កីឡា​សិស្ស​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ខេត្ត ​ប្រចាំ​ឆ្នាំ​ ២០២០​- ២០២១​

  •  

    កំពង់ឆ្នាំង ៖ ការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សា ប្រចាំឆ្នាំសិក្សា២០២០-២០២១ បានប្រារព្វពិធីបិទ នាព្រឹកថ្ងៃទី២៣ ខែកម្ភ: ឆ្នាំ២០២១ បន្ទាប់ពីបានដំណើរការប្រកួតអស់រយះពេលមួយសប្តាហ៍ ។

    ពិធីបិទការប្រកួតនេះបានប្រព្រឹតទៅ ក្រោមអធិបតីភាពលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរផងដែរ ។

    លោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការប្រកួតឆ្នាំនេះបានប្រព្រឹតទៅដោយរលូននិងសម្រេចបានជោគជ័យជាស្ថាពរ ដោយក្មួយៗមានឥរិយាបថថ្លៃថ្នូរ ប្រឹងប្រែងអស់ពីសមត្ថភាព ប្រកបដោយមិត្តភាព សាមគ្គីភាព និង សប្បាយរីករាយក្នុងការប្រកួតកីឡាគ្រប់ប្រភេទ ។

    លោកប្រធានមន្ទីរបានឲ្យដឹងថា ចំពោះវិញ្ញាសារ នៃការប្រកួតមានបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ វាយសី វាយកូនឃ្លីលើតុ និង អត្តពលកម្ម 

    នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតនាពេលនោះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ បន្តជួយគាំទ្រដល់វិស័យកីឡា ដើម្បីឲ្យយុវជនយើងងាកមកចូលរួមលេងកីឡា ជៀសវាងទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង