នគរ​បាល​​ចរាចរណ៍​ខេត្តកំ​ពង់ឆ្នាំង​ ​​ណែនាំ​​ដល់​​អ្នក​​បើ​ក​បរ​​រថយន្ត​ដឹក​​កម្មករ​ ​ឲ្យមាន​​ការ​​​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​គោរព​ច្បាប់​ចរា​ចរ​​ណ៍​​ផ្លូវ​​គោក​

  • កំពង់ឆ្នាំង ៖ លោក​ឧត្ដម​សេនីយ៍​ត្រី  កេត ​យ៉ុង ស្នងកា​ររង​នៃស្នងការ​ដ្ឋាន​​នគរបាល​ខេត្តកំ​ពង់ឆ្នាំង​ បាន​ណែនាំ​ដល់​អ្នក​បើ​ក​បរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ នៅក្នុង​ខេត្តកំពង់​ឆ្នាំងទាំងអស់​ឲ្យគោរពច្បាប់ចរា​ចរ​ណ៍​ផ្លូវ​គោក​​និងត្រូវ​មាន​ការ​​ប្រុងប្រយ័ត្ន​ខ្ពស់ នៅ​ពេលកំពុង​បើកបរ ។ ការ​ណែនាំ​នេះ​ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍​ផ្លូវ​គោក​ដល់អ្នកបើក​បររថយន្តដឹកកម្មករ​រោងចក្រ​ចំនួន១៨៣​នាក់​ នៅ​ស្រុក​កំពង់​ត្រឡាច កាលពី​ថ្ងៃទី១៩ ខែ​មិថុ​នា ឆ្នាំ​២០​២០​ ។

    លោក​ឧត្ដម​សេនីយ៍​ត្រី បានបន្ថែមទៀត​ថា អ្នកបើកបរ​ទាំងអស់ត្រូវ​បង្កើន​ការប្រុង​ប្រយ័ត្នខ្ពស់ ពិសេស​នៅទី​ប្រជុំ​ជន ដែលមាន​មនុស្ស​ធ្វើ​ដំ​ណើរ​និង​ឆ្លងកាត់​ច្រើន​។ ដោយឡែក​ក្នុងពេល​កំពុង​បើកបរត្រូវ​ចេះ​យល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅមក​ និងត្រូវ​យក​រថយន្ត​របស់​ខ្លួនទៅ​ត្រួត​ពិនិត្យ​លក្ខណ:​បច្ចេកទេសឲ្យបាន​​ត្រឹមត្រូវ​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង