ក្រុមបាល់ទាត់យុវជនស្រុកបរិបូណ៍ បានយកឈ្នះក្រុមបាល់ទាត់យុវជនស្រុករលាប្អៀរ ក្នុងលទ្ធផល៤ទល់២ នៅក្នុងថ្ងៃបើកឆាកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាទូទាំងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។
ដោយឡែក កម្មវិធីប្រកួតនៅព្រឹកថ្ងៃទី១១ កុម្ភ: ស្អែកនេះ ក្រុមបាល់ទាត់យុវជនស្រុកកំពង់ត្រឡាច នឹង ត្រូវជួបប្រកួតជាមួយក្រុមបាល់ទាត់យុវជនក្រុងកំពង់ឆ្នាំង។
គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សានៅទូទាំងខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមធ្វើពិធីបើកនៅរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង។