នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនកម្ពុជា កាន់តែច្រើនឡើង បានចាប់អារម្មណ៍កាន់តែខ្លាំងលើវិស័យថតរូប។ យុវជន និងប្រជាពលរដ្ឋទូទៅចូលចិត្តប្រើប្រាស់ ទូរស័ព្ទ កាមេរ៉ា ដែលអាចថតរូបបានតាមការចូលចិត្ត គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាក់ស្តែងយុវជនមួយក្រុមនៅក្នុងខេត្តកំពង់ឆ្នាំងមានគ្នាប្រមាណជាង១០នាក់ដែលចាប់អារម្មណ៍លើវិស័យថតរូប បានរួមគ្នាបង្កើតជាក្រុមថតរូបដោយដាក់ឈ្មោះ អេលៀន មេឌៀរ (Alien Media) ថតទិដ្ឋភាពតាមរមណីយដ្ឋាន និងទេសភាពធម្មជាតិនានាក្នុងខេត្ត ក្នុងគោលដៅផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍។
វិសាល បានបន្តថា ចំពោះការបង្កើតក្រុមអេលៀន មេឌៀរ (Alien Media)ដំបូងគឺនៅក្នុងព្រឹត្តិការណ៍កំពង់ឆ្នាំងបុណ្យភូមិយើងឆ្នាំ២០១៩ ដោយមានសមាជិកចំនួន៥ តែបច្ចុប្បន្នក្រុមអេលៀន មេឌៀរ (Alien Media) បានពង្រីកខ្លួនមានសមាជិកសរុប១៥នាក់។
វិសាល បន្ថែមទៀតថា ក្រុមអេលៀន មេឌៀរ បានចូលរួមសកម្មភាពថតរូបដូចជា កម្មវិធីផ្សព្វផ្សាយការយល់ដឹងពីបរិស្ថាន កម្មវិធីកម្មវិធីដាំកូនឈើនៅតំបន់ភ្នំនាងកង្រី កម្មវិធីតន្រ្តីសប្បុរសធម៌ និងការងារសង្គមផ្សេងទៀតក្នុងខេត្តជាដើម៕