កំពង់ឆ្នាំង៖ សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរណ៍មកលេងនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង៎ឆ្នាំង មានចំនួន១៥ ៩៩៥ នាក់ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ។ជាការកត់សម្គាល់ សម្រាប់ថ្ងៃឈប់សម្រាកទី១នេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខ សណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាណាមួយកើតឡើងឡើយ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់តាំងក្រុមការងារចុះត្រួតពិនិត្យ និងណែនាំជាប្រចាំ ក្នុងនោះមន្ទីរទេសចរណ៍ក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីណែនាំដល់ការធានា ការផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព តម្លៃសមរម្យ ។ គោលដៅទេសចរណ៍ទាំងអស់បានបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ៕