ភ្នំពេញ ៖ កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្តេីមអនុវត្តបម្រាមគោចរនៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពអនុវត្តតាមបម្រាមគោចរ ហាមធ្វេីដំណេីរបណ្តោះអាសន្នចាប់ពីម៉ោង ៨:០០នាទីយប់ ដល់ម៉ោង ៥:០០នាទីភ្លឺ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

សូមបញ្ជាក់ថា រយៈពេល ៤យប់ នៃការអនុវត្តបម្រាមគោលចរ សមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់យានយន្តសរុប ១៧៤គ្រឿង ក្នុងនោះ ម៉ូតូ ១៤៦គ្រឿង និងរថយន្ត ២៨គ្រឿង។ ដោយឡែកនៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចឃាត់បានម៉ូតូ ៨គ្រឿង និងរថយន្ត ១គ្រឿង៕