នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ក្នុងខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំ យ៉ាងខ្លាំង លើការធានាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ដែលអាចបង្កចលាចលក្នុងសង្គម ។
ការចាប់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។នាយកដ្ឋានបានក្រើនរំឭកដល់ សាធារណជន ទាំងអស់ត្រូវពិនិត្យ និងវិនិឆ័យឲ្យបានច្បាស់ មុនផលិត ឬផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ឬព័ត៌មានក្លែងក្លាយ ដែលអាចធ្វើឲ្យសាមី ខ្លួនបំពានលើច្បាប់ ៕











