ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី០១ ខែកញ្ញានេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រុកស្តារប្រឡាយទួលពង្រទី២ ក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី១និងសង្លាត់ចោមចៅទី២ ខណ្ឌពោធិសែនជយ័ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ១០០ម៉ែត្រទៀតប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់ លោក ម៉ែន សុខខេន ប្រធានស្តីទីអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។

តែទោះបីយ៉ាងណា លោក ម៉ែន សុខខេន ថា ក្រោយការដោះស្រាយចប់រួចរាល់ ការស្តារប្រឡាយនេះនឹងបន្ត ហើយអាចនឹងស្តារចប់រួចរាល់យ៉ាងយូរនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។
គួរបញ្ជាក់ថា ប្រឡាយ ទួល ពង្រទី២ មានប្រវែងសរុបជាង៦គីឡូម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ ។ ប្រឡាយនេះ មានតួនាទី ជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ ទឹកភ្លៀងមួយភាគនៅខណ្ឌកំបូល ខណ្ឌដង្កោ និងខណ្ឌពោធិសែនជ័យ។ ការងារ ស្តារ ប្រឡាយនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១៕