ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រគល់ភារកិច្ចជូនឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ឲ្យទទួលបន្ទុកការងារសម្របសម្រួល ពង្រឹងប្រសិទ្ធភាព វិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន ។

ចំពោះភារកិច្ចនេះ លោក ប៉ែន បូណា បានថ្លែងអំណរគុណជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានសម្រេចប្រគល់ភារកិច្ចដ៏សំខាន់នេះ និងខិតខំឲ្យអស់លទ្ធភាពដើម្បីរួមចំណែកបំពេញការងារ។
ឯកឧត្តម ប៉ែន បូណា៖ “ខ្ញុំបាទនឹងខិតខំឲ្យអស់លទ្ធភាពដើម្បីរួម ចំណែកជាមួយរាមច្បងទាំងអស់ នៃក្រសួង ព័ត៌មានក្នុងការលើកកម្ពស់គុណតម្លៃវិជាជីវៈសារព័ត៌មាននៅកម្ពុជា ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាល” ។
គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ប៉ែន បូណា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយព្រះរាជ ក្រឹត្យលេខ នស/រកត/១២២២/១៥២៤ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។
លោក ប៉ែន បូណា បច្ចុប្បន្នជាបុគ្គលិកជាន់ខ្ពស់ កាន់តួនាទីជានិពន្ធនាយកផ្នែកព័ត៌មានទូរទស្សន៍ PNN ដ៏ធំប្រចាំកម្ពុជា ដែលវិនិយោគពីអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន Yលោក បូណា ត្រូវបានចាត់ទុកជាអ្នកកាសែតចាស់វស្សាប្រកបដោយសក្តានុពល ទេពកោសល្យ ចំណេះដឹងជ្រាលជ្រៅក្នុង វិស័យព័ត៌មាន។ លោកក៏ជាអ្នកតាមដានព្រឹត្តិការណ៍សង្គម នយោបាយទាំងក្នុងស្រុក និងអន្តរជាតិ ហើយធ្វើការវិភាគអធិប្បាយប្រកបដោយតម្លាភាពកំពុងទទួលបានប្រជាប្រិយភាព។
លោកធ្លាប់ដឹកនាំស្ថាប័នក្រៅរដ្ឋាភិបាលមួយក្នុងវិស័យព័ត៌មាន គឺប្រធានក្លិបអ្នកកាសែតកម្ពុជ ចំនួន ២ អាណត្តិ រយៈពេល៨ឆ្នាំ ។ លោក ប៉ែន បូណា ជាអតីតអ្នកសារព័ត៌មានកាសែតរស្មីកម្ពុជា អតីតនិពន្ធនាយក សារព័ត៌មានCEN និងអតីតនិពន្ធនាយកវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា អស់ជាច្រើនឆ្នាំមុនឈានជើង មកកាន់មុខដំណែងនិពន្ធនាយកព័ត៌មានទូរទស្សន៍ PNN ៕

