ស្នងការ​នគរបាល​ខេត្តកំពង់​ឆ្នាំង អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋចូលរួម​គោរព​ច្បាប់​ចរាចរណ៍​

  • កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោកដោយស្មារតីភ្ញាក់រលឹក ដើម្បីជៀសផុតពីការផាកពិន័យរបស់កម្លាំងសមត្ថកិច្ចនគរបាននិង កាត់បន្ថយ
    ករណី​គ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត ។ ការអំពាវនាវ​របស់លោកឧត្តមសេនីយ៍ទោ ខូវ លី បែបនេះធ្វើឡើង​ក្នុង​ពេល​ចុះពិនិត្យមើលតាមគោលដៅរឹតបណ្តឹង​ការ​អនុវត្ត​ច្បាប់ផ្លូវគោក នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ។

    លោកស្នងការ បានបន្ថែមថា លោកនឹងដាក់ពិន័យ ឬចាត់វិធានការតាមផ្លូវច្បាប់ឱ្យធ្ងន់ធ្ងរ ចំពោះកងកម្លាំង​​នគរបាល​ចរាចរណ៍​រូបណា ដែលហ៊ានប្រព្រឹត្ត ឬអនុវត្តន៍ច្បាប់ខុសពីក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន ។

    លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចំពោះ​ការរឹតបណ្តឹង នៃការអនុវត្ត​ច្បាប់​ចរា​ចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំងបានដាក់គោលដៅចំនួន១០កន្លែង កម្លាំងនគរបាល​ចរាចរណ៍ចំនួន១៤០នាក់ នៅក្នុង​ក្រុង​និង​ស្រុក​ទាំង៨ ។

    លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង បានបញ្ជាក់ថា ការអនុវត្តអនុក្រឹត្យ ចាប់ពីថ្ងៃទី១ ខែឧសភានេះ គឺផ្តោត​តែលើបទ​ល្មើស​ចរា​ចរណ៍​​ដែលបង្កគ្រោះថ្នាក់ខ្ពស់ ដែលក្នុងនោះមានម៉ូតូ៧បទល្មើស និងរថយន្ត៩បទល្មើសប៉ុណ្ណោះ ហើយ​នគរបាល​ចរា​ចរណ៍ នឹងមិនមានការឃាត់រថយន្តដែលបើកបរគោរពច្បាប់តាមដងផ្លូវនោះឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង