ថ្នាក់​ដឹកនាំ​ និង​បុគ្គលិក​នៃវិទ្យុ​ម៉ាយ​អេហ្វអឹម​ ​គោរព​​ជូនពរ​ ឯកឧត្តម ​ម៉ម ​ឈឿម​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់​ឆ្នាំង ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ

  • នៅក្នុងឱកាសដ៏ឧដុង្គឧត្តមនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលនឹងប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៣ ​ខែមេសា ឆ្នាំ២០២០  យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យុម៉ាយអេហ្វអឹមខេត្តកំពង់ឆ្នាំង សូមលំឱនកាយសម្តែងនូវ​មនោ​ស​ញ្ចេតនា​គោរព​ស្រឡាញ់ និង​សូម​បួង​សួងវត្ថុស័ក្តសិទ្ធក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាម គោរាគៈទេវី សូមយាង​តាមប្រោះព្រំ ថែរក្សា ប្រសិទ្ធពរជ័យ​វិបុល​សុខ​មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម  ម៉ម ឈឿម​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់​ឆ្នាំង សូម​ប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា ដើម្បីរួមចំណែក​ជាមួយរាជ​រដ្ឋាភិបា​ល ក្នុងការដឹកនាំមន្ទីរព័ត៌មានខេត្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយ​និរន្តរភាព និងរុងរឿងជានិច្ចនិរន្តរ៍។

    សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង