គម្រោងឡាហ្សិត២ផ្តល់កូនមាន់ចំណីមាន់និង សម្ភារៈចិញ្ចឹមមាន់ដល់បណ្ដុំកសិករ នៅឃុំពាមនិងក្រាំងល្វាស្រុកសាមគ្គីមានជ័យ

  • កំពង់ឆ្នាំង ៖ កូនមាន់ពូជ ចំណីមាន់ រួមនឹង សម្ភារៈចិញ្ចឹមមាន់មួយចំនួនទៀត របស់គម្រោងឡាហ្សិត២ ត្រូវបានឯកឧត្តមអម សុភា អភិបាលរងខេត្ត និង ជាប្រធានគម្រោងឡាសិត២ខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនដល់បណ្តុំប្រជាកសិករ ដែលជាអ្នកអនុវត្តគម្រោងនៅក្នុងឃុំចំនួន២ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ។

    កញ្ញាហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង និង ជាមន្ត្រីគម្រោងឡាហ្សិត២ បានបញ្ចាក់ឲ្យដឹងថា នៅថ្ងៃនេះគម្រោងឡាហ្សិត២ បានផ្តល់កូនមាន់ពូជ អាយុ២១ថ្ងៃចំនួន១៣០០កូន ចំណីចំនួន ២៦បេ ស្នូកចំណីចំនួន៥២និងស្នូកទឹកចំនួន៥២ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ២៦គ្រួសារ គឺនៅភូមិសំបុកក្រៀល ឃុំ ក្រាំងល្វាចំនួន១១គ្រួសារ និង ភូមិសុខសែនជ័យ ឃុំពាមចំនួន១៥គ្រួសារ ។ ក្នុង០១គ្រួសារ ទទូលបានកូនមាន់ចំនួន៥០ក្បាល ចំណី០១បេ ស្មើ៣០គីឡូក្រាម ស្នូកចំណីចំនួន០២ និងស្នូកទឹកចំនួន០២ ផងដែរ ។

    មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ចាក់ថា គម្រោងឡាសិត២ គឺជាគម្រោងមួយដែលបង្កើតឡើងដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាល តាមរយៈនៃការបង្កើតមុខរបរ ការង្កើតជំនាញវិស័យកសិកម្ម ការចងបណ្តុំកសិករ និង ការរៀបចំចងក្រងទំនាក់ទំនងរវាងសហគមន៍ ជាមួយនិងទីផ្សារកសិកម្ម ដែលជាអ្នកទទួលទិញផលិតផលកសិកម្ម ។

    ឯកឧត្តមបានឲ្យដឹងថាទៀតថា តាមរយៈនៃការផ្តល់ផ្តល់កូនមាន់ ចំណីមាន់និងសម្ភារៈចិញ្ចឹមមាន់ដល់បណ្ដុំកសិករ នឹងជួយជម្រុញបន្ថែមទៀតក្នុងករអភវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារតាមរយៈនៃការចិញ្ចឹមមាន់ ប្រកបដោយបច្ចេកទេសជំនាញ ដែលបង្ហាត់ បង្រៀនដោយមន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ អាចបន្ថែមប្រាក់ចំណូលទ្រទ្រង់ជីវភាពកាន់តែធូរធាជាងមុន ពិសេសគឺអាចកាត់បន្ថយពីការចំណាកស្រុក របស់បងប្អូនទៀតផងដែរ ។

    ឯកឧត្តមអម សុភា បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន បានធ្វើអោយប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាមួយនេះអង្គការ សមាគមន៍ និងដៃគូអភិវឌ្ឍន៍នានា បានចូលរួមជួយដល់ការអភិវឌ្ឍន៍ធនធានមនុស្ស សង្គមអោយកាន់តែប្រសើរឡើង ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅមូលដ្ឋាន ។

    ឯកឧត្តម បានសំណូមពរដល់ប្រជាពលរដ្ឋដែលជាបណ្តុំកសិករ ត្រូវខិតខំលើកិច្ចការនានាក្នុងការអនវុត្តឲ្យកាន់តែប្រសើរឡើងលើកត្តាជីវភាព តាមរយៈនៃការអភិវឌ្ឍន៍សមត្ថភាព ជំនាញកសិកម្ម ដែលផ្តល់ដោយគម្រោងឡាសិត២នាពេលនេះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង