ទឹក​ចិត្តល្អ«ម៉ែរួយ» សម្រួល​សាងសង់​សាលា​មួយ​ខ្នង​ដល់សិស្ស​​ក្នុង​ស្រុក​ស្នួល​​ ខេត្ត​ក្រចេះ

ក្តីសង្ឃឹមបានមកដល់ទៀតហើយ សម្រាប់ប្រជាពលរដ្ឋ និងសិស្សរស់នៅតំបន់ឆ្ងាយ ត្រូវបានអ្នកមានទឹកចិត្តមនុស្សធម៌ រួម​សហការគ្នាជួយរហូតបានទុនសាងសង់។ នេះជាកាយវិការដ៏ ប្រពៃមួយ របស់«មែរួយ» ដែលបាន​ជួយ​បុគ្គលជា​ច្រើន​ដែល​បាន​បាក់ទឹកចិត្ត អោយចេះងើបឡើងវិញពីក្តីសង្ឃឹមថ្មី។ខណៈពេល​ដែលកំពុងផ្ទុះខ្លាំងនិងមានការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅលេី​ឡាយផ្ទាល់បណ្តាញសង្គមហ្វេសប៊ុក​ ប្រធានបទ «ជីវិត​ស្តុកស្តម្ភ​លាហេីយបំណុល​ » បង្រៀន​ដោយ «ម៉ែរួយ​ »រាជនី​ច្បាប់ចក្រវាល​ Law of Universe បានបង្រៀនមនុស្សអោយចេះពីវិធីច្បាស់លាស់ក្នុងការដោះបំណុល​និងពង្រឹងផ្លូវចិត្តមនុស្ស​អោយគេច​ផុតពីជំងឺបាក់ទឹកចិត្ត​ ។

ភាពទន់ខ្សោយអោយក្រោកឈរឡេីងតស៊ូជំនះរាល់ឧបសគ្កដែលកេីតមានឡេីងក្នុងជិវិត។ មិនត្រឹមតែមានចិត្តបុណ្យ​ជួយ​បង្រៀន ដល់អ្នកបាក់ទឹកចិត្តប៉ុណ្ណោះទេ ពេល​នេះសាលារៀនមួយខ្នង តម្លៃ60000ដុល្លា​រ បានមកពីការបង្រៀនពិសេស​តាម Online បូកបន្ថែមថវិការផ្ទាល់ខ្លួន​ចំនួន​សរុប60000ដុល្លារ​ សម្រេចបរិច្ចាគសាងសង់សាលារៀនមួយខ្នងធំ​ មានទីតាំងនៅភូមិ​កាបី​ ឃុំក្រញូងសែនជ័យ​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​។ ដោយ​សារតែសាលារៀនចាស់មានសភាពទ្រុដទ្រោមខ្លាំង​ ពេលភ្លៀង​រឺក្តៅក្មេងៗរៀនមិនកេីត​ ទេីប «មែរួយ» សម្រេចចិត្តជួយតែម្តង​ មិ​នយូរទៀតទេក្មេងៗនិងមានសាលារៀនថ្មីរៀនឆាប់ៗ។
ដោយ​​សារតែផលិតផលមានគុណភាពល្អពិតៗ ដោយអ្នកដឹកនាំក្រុមហ៊ុនមានសមត្ថភាពទើបធ្វើឲ្យក្រុមហ៊ុនមានការរីក​ចម្រើន​​​ឆាប់រហ័សយ៉ាងនេះ។ ហើយអ្វីដែលប្រិយមិត្តកាន់តែចាប់អារម្មណ៍ទៅលើ Rouy Infinity Co.,Ltd បន្ថែមទៀត​នោះគឺ​សម្រស់ របស់ Rouy Infinity Co.,Ltd ដែលអ្នកលេងហ្វេសប៊ុកនិយមហៅថា ម៉ែរួយៗ ពិតជាស្រស់​ស្អាតនឹងមើលទៅគួរ​ឲ្យ​ស្រលាញ់មែនទែន។

ហើយមកទល់និងពេលនេះសាលារៀន ដែលខាងម៉ែរួយ ដែលជា CEO របស់ក្រុមហ៊ុនរួយអ៊ិនហ្វីនិធី (Rouy Infinity Co,Ltd បានលេចចេញជារូបរាងនិងផ្លែផ្កាហើយ។ នៅក្នុងនោះដែរគណនីហ្វេសប៊ុកឈ្មោះ Panha HD ដែលគេស្គាល់​ថាជា​តំណាង​ចែកចាយលក់ផលិតផលរបស់ក្រុមហ៊ុនរួយ ក៏បានសរសរសារបង្ហោះថា៖បងប្អូនតំណាងចែកចាយក្រុមហ៊ុនរបស់ម៉ែរួយ​ទាំង​អស់នេះជាសាលារបស់ម៉ែរួយដែកំពុងតែសាងសង់នៅ ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ ដែលជាអំណោយដ៏ថ្លៃថ្លាដោយទឹកចិត្តដ៏ល្អបរិសុទ្ធរបស់អ្នកម្ដាយដេីម្បីអោយក្មេងៗបានរៀននៅសាលាល្អនិងអោយក្មេងក្លាយជាពលរដ្ធល្អនៅក្នុងសង្គមទៅថ្ងៃមុខ។ ដេីម្បីជួយប្រទេស យេីងអោយកាន់តែរីកចំរេីនតទៅមុខទៀត ក្នុងនាមនាងខ្ញុំដែលជា​ប្រជាពលរដ្ធម្នាក់ រួមទាំងប្រជាជននិងកូនសិស្សរួមទាំងលោកគ្រូអ្នកគ្រូនៅទីនេះសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ និងដឹង​គុណនៅទឹកចិត្តល្អដ៏ធំធេង របស់អ្នកម៉ែរួយ ហេីយក៏សូមជូនពរអោយអ្នកម្ដាយមានសុខភាពល្អរឹងមាំ ដើម្បីដឹកនាំ​កូនៗ​និង​អោយ​ក្រុមហ៊ុន របស់អ្នកម៉ែរីកចំរេីនតកូនចៅនិងមាន តំណាងចែកចាយរាប់លាននាក់៕

 

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង