ប្រជា​ក​សិ​ករ​នៅ​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង​សម្រេច​ដាំ​ដុះ​ស្រូវ​វស្សា​បាន​ជាង​៧៨​ ភាគ​រយ​ហើយ​

  • កំពង់ឆ្នាំង៖ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចធ្វើការដាំដុះស្រូវវស្សាបានជាង៧៨ ភាគរយហើយ ។ នេះបើយោងតាមរបាយការណ៍របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង។

    លោកប្រធានមន្ទីរបានឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំង នៅឆ្នាំនេះ មានផែនការធ្វើស្រែវស្សាលើផ្ទៃដីចំនួន១២២ ០០០ហិកតា ។ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ប្រជាកសិករនៅទូទាំងខេត្តសម្រេចធ្វើការដាំដុះបានលើផ្ទៃដីចំនួន៩៥ ៣៩៩ហិកតា ស្មើនឹង ៧៨,១៩ភាគរយ នៃផែនការ ។ ក្នុងនោះស្រូវស្រាលបានចំនួន១៥ ៦១០ហិកតា ស្រូវកណ្តាលចំនួន៣៩ ៤០៤ហិកតា និង ស្រូវធ្ងន់បានចំនួន៤០ ៣៨៥ហិកតា លឿនជាងឆ្នាំ២០២០ ចំនួន៥៧ ៥៦៩ហិកតា ។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានចាត់ឲ្យលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ និង លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម នាំយកស្រូវពូជចំនួន១០តោន ទៅចែកជូនប្រជាកសិករ នៅក្នុងស្រុកបរិបូរណ៍ សម្រាប់ដាំដុះនៅក្នុងរដូវវស្សាឆ្នាំនេះផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង