សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអាជ្ញាធរ និងកង​កម្លាំង​គ្រប់ប្រភេទ ដែលសហការគ្នាអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់និងនាំទៅកាន់ទីទួលសុវត្ថិភាព

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ , កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។

    ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវ ប្រជាពលរដ្ឋ មេត្តាចូលរួមសហការ និងចាកចេញពីទីកន្លែងជន់លិច ទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមើលថែទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗ ឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានាផងដែរ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង