នាយឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត អញ្ជើញ​ជាអធិប​តី​បើក​កា​រ​ដ្ឋាន​សាង​សង់​​អគារ​ទីបញ្ជា​ការ និង​​អគារ​ផ្សេង​​ទៀត​​របស់​បញ្ជា​ការដ្ឋាន​កាំភ្លើងធំ

  • កំពង់ឆ្នាំង៖ បញ្ជាកា​រដ្ឋានកាំ​ភ្លើង​ធំ​កង​ទ័ព​ជើង​គោក កំពុង​សាង​សង់​អគារ​ទីបញ្ជាការ​ដ៏សំខាន់រ​បស់ខ្លួន និងអ​គារផ្សេង​ទៀត​ចំនួន៣ ដែល​ជា​អំណោ​យ​របស់សម្តេចតេជោ​ ​ហ៊ុនសែន នាយក​រដ្ឋមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ។ អគារ​ដែល​កំពុង​សាងសង់​នេះ​មាន​ចំនួន​៤ខ្នង ក្នុង​នោះ​មាន​ទាំ​ង​ទីបញ្ជាការ និងអគា​រ​ស្នាក់នៅ​ផងដែរ ។​ ពិធីបើកកា​រ​ដ្ឋានសាង​សង់​បាន​ធ្វើឡើង​នៅរសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០២០ នៅ​ខេត្ត​កំ​ពង់​ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទនិង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ។
    មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋាន​កាំភ្លើងធំ ​ឧត្តមសេនីយ៍ឯក ពៅ សុខា ព្រ​ម​ទាំង មេបញ្ជាការ​ មេបញ្ជា​ការរង នាយ​ទាហាន នាយទាហានរង និងពលទា​ហាន ចំណុះបញ្ជាការ​ដ្ឋានកាំភ្លើង​ធំកងទ័ពជើងគោក បានចាត់ទុកកា​រផ្តល់អគារទាំង៤​ខ្នងនេះ ថា​ជា​ប្រយោជន៏​ធំធេងសម្រាប់កងទ័ពក្នុងការ​បំពេញភារកិច្ចការពារ បូរណ​ភាពទឹកដី និង ជាតិ​មាតុភូមិ ទាំងមូល និងក៏​បាន​ថ្លែង​អំណ​រគុណ​ដល់​សម្តេច​ទាំងពីរ​ដែលតែងគិតគូរ​និង​យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខរបស់កង​កម្លាំងគ្រប់​បណ្តា​អង្គភាព ។
    សូម​បញ្ជាក់ថា​នេះ គឺជាផ្នែកមួយនៃការពង្រីកការងារ​សាងសង់ហេដ្ឋារចនសម្ព័នសម្រាប់​អង្គភាពទ័ព បន្ថែមពីលើសមិ​ទ្ធិផលនា​នា​ដែល​បាន​កសាង​​ជាច្រើននាពេលកន្លងមក។ ទាំងនេះគឺជាគិតគូរពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពាជាតិ អគ្គបញ្ជាការ និងបញ្ជា​ការ​ដ្ឋាន​កងទ័ព​ជើង​គោក​។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង