ផ្សារ​សា​លា​លេខ​៥ ​ស្រុក​កំ​ពង់​ត្រ​ឡា​ច​ ត្រូវ​បាន​រ​ដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ សម្រេច​​បិទ​ជា​លើក​ទី​ពីរ​

  • កំពង់ឆ្នាំង ៖ផ្សារសាលាលេខ៥ ដែលមានទីតាំងស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ជាលើកទីពីរ ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី ។

    ការបិទផ្សារសាលាលេខ៥ មិនឲ្យមានការចេញចូលលក់ដូរជាបណ្តោះអាសន្ននេះដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ.១៩ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវិដ.១៩ ធ្លាប់បានចេញចូលទីតាំងខាងលើ ។
    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូលនិងអ្នកមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និង សូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តបន្ទាន់ ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះតទៅ រៀងរាល់ម៉ោងធ្វើការ និង ត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ ។

    គួរំលឹកថា ផ្សារសាលាលេខ៥ ដែលមានទីតាំង ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ម្តងរួចមកហើយ កាលពីថ្ងៃទី២៤ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញស្ត្រី៤នាក់ ជាអាជីវករលក់ដូរ នៅក្នុងផ្សារនេះ មានវិជ្ជមានកូវិដ .១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង