សម្តេច​មហា​បវរ​ធិប​តី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី ​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​​បូជា​ នៅ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

    បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតមួយ ដែលត្រូវបានពុទ្ធសាសនិកទូទាំងពិភពលោកប្រារព្ធធ្វើចំថ្ងៃ១៥កើត ខែពិសាខ រៀងរាល់ឆ្នាំ ដើម្បីរំឭកនឹកដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វាន។ ក្នុងសម័យកាលព្រះអង្គព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាស​ទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀត​ផង ។

    នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក្នុងឋានៈជាពុទ្ធសាសនិក យើងត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឱ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឱ្យបានជាប់ជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឱ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឱ្យបានទូលំទូលាយតរៀងទៅ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង