ហាង​ថត​រូប​មួយ​ក្នុង​ខេត្តកំពង់​ឆ្នាំង​ប្រកាស​​មិន​​កាត់​​លុយ​​កក់ ​ប្រសិន​បើម្ចាស់​កម្មវិធី​​ព​ន្យាពេល​ឬរំសាយ​ដោយសារ​កូវីដ-១៩

  • ហាងថតរូបមួយកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានឈ្មោះ មិត្តភាព​ (Mittapheap Photography & Video) បានប្រកាស​​មិន​​កាត់​​លុយ​​កក់នោះឡើយ ​ប្រសិន​បើម្ចាស់​​​មង្គលការ​ រឺពិធីផ្សេងៗ សម្រេចព​ន្យាពេល​ឬរំសាយកម្មវិធី​នោះដោយសារ​បញ្ហា​កូវីដ​-១៩​។

    ​តាមរយះការជូនដំណឹងដល់អតិថិជននៅលើគណនីហ្វេកបុក Khou Lyka​ បានបញ្ជាក់ថា ”ក្នុងពេលដែលស្ថានភាពនៃជម្ងឺ ឆ្លង​កូវីដ-១៩​ (Covid-19) កំពុងមានការរីករាលដាល​នៅ​ពាស​ពេញ​ប្រទេស​ក្នុង​ពិភព​លោក​​ពីមួយថ្ងៃទៅមួយថ្ងៃ​ ហាង​ថត​រូប​មិត្តភាព​ (Mittapheap Photography & Video) យើង​ខ្ញុំមាន​កិត្តិយស​សូមជម្រាប​ជូនដំណឹងៗ​​អោយ​បាន​ជ្រាបថា​ :​ គ្រប់​អតិ​ថិ​ជន​​ដែលបានជ្រើសរើសយកសេវាកម្មថតរូប​ និងវីដេអូក្នុងពិធីមង្គលការ​ រឺពិធីផ្សេងៗ ពីហាង យើងខ្ញុំ និង​បាន​ធ្វើការ​​កក់​លុយ​រួច​ហើយ​ ហើយមានបំណងធ្វើការពន្យាពេល​ រឺរំសាយកម្មវិធីនោះចោលវិញដោយហេតុ​តែមាន ការ​ភ័យ​ខ្លាច​និងជម្ងឺកូវីដ-១៩​ ដូច្នេះសូមអតិថិជនមកធ្វើការទទួលនូវលុយដែលបានកក់នោះទៅវិញ​ដោយ​ហាង​យើង​ខ្ញុំ​ពុំ​មាន​កាត់​លុយ​កក់នោះឡើយ​”។

    គួរបញ្ជាក់ថា កម្ពុជាបានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីឆ្លើយតបការរីករាលដាលមេរោគCOVID19។ ជាមួយគ្ននោះ​ក្រសួង​ជាច្រើន​បានប្រកាសលើកពេលរៀបចំសន្និបាតប្រចាំឆ្នាំ ហើយពិធីសម្ពោធសមិទ្ធផលសាធារណៈ កម្មវិធី​សាស​នា កម្មវិធីមង្គលការ និងឡើងគេហដ្ឋានជាដើម ក៏ត្រូវបានភាគីសាមី ឬម្ចាស់កម្មវិធី សម្រេចផ្អាកជាបន្តបន្ទាប់ដែរ ដើម្បី​ចូលរួម​​ទប់ស្កាត់​​ការរីករាល​ដាល​វីរុស​​COVID19។ ជាការកត់សំគាល់​កម្មវីធី​មង្គលការ និងឡើង​គេហដ្ឋាន​ដែលបាន​ប្រារព្ធនា​ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ មានសភាព​ស្ងប់ស្ងាត់ មិនសូវមាន​ភ្ញៀវចូលរួម​នោះឡើយ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង