នគរ​​​បាល​ក្រុង​កំពង់​ឆ្នាំង​ ឃាត់​ខ្លួន​ជនស​ង្ស័យ​ ចំនួន​០២​នាក់មាន​ផ្ទុក​សារ​ធាតុ​ញៀន​

  • កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានល្បាតពេលយប់នៅតាមចំណុច សំខាន់ៗនិងគោលដៅ ទីសួនសាធារណះបាន ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ដោយពិនិត្យនិងធ្វើតេស្ត (ទឹកនោម) ឃើញមានផ្ទុកសារធាតុញៀន ។

    ជនសង្ស័យទាំង២នាក់ មានឈ្មោះ សាត ហូ ភេទប្រុស អាយុ៣៦ឆ្នាំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារមានទីលំនៅភូមិទី០៧ សង្កាត់ខ្សាម និង ម្នាក់ទៀតមានឈ្មោះ ឆុង សុខន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់ផ្សារឆ្នាំង ។

    ក្នុងនោះដែរ សមត្ថកិច្ច បានដកហូតវត្ថុតាង ម៉ូតូ ចំនួន០១គ្រឿង និងឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង