បិទ​​​ទីតាំ​​ង​​ភោជ​នីយ​ដ្ឋាន​​ ហ្គោល ជា​បណ្តោះ​​អាសន្ន​ក្រោយ​លួច​​លាក់​បើក​ខា​​រ៉ា​​អូ​​ខេ ​​និង ឃាត់ខ្លួន​​មនុស្សប្រុសស្រី២៦ នាក់

  • ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌសែនសុខ បានចុះបិទហាងខារ៉ាអូខេ មួយកន្លែង ដែលមានយីហោហ្គោល នៅតាមបណ្តោយផ្លូវលេខ១៩៨៦ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ និង ដកហូតបានម៉ូតូជាច្រើនគ្រឿង។

    ប្រត្តិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលព្រហស្បតិ៍ទី៨ ខែកក្តដា ឆ្នាំ ២០២១ ក្រោយពីបាន បេីកទទួលភ្ញៀវឱ្យចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គេីននិងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានី ភ្នំពេញ មិនខ្លាចការឆ្លងជំងឺ កូវីដ-១៩ ។

    សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការ ខាងលេីនេះកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ ក្នុងនោះមានស្រី១៤នាក់ ប្រុស១២នាក់ រួមនិងម៉ូតូជាច្រើនគ្រឿងផងដែរនាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែន
    សុខ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង