ផ្លូវ​ក្រាល​ក្រួស​ក្រហម​ ប្រវែង​ជាង​១០​គីឡូ​ម៉ែត្រ ក្នុង​ឃុំផ្លូវ​ទូក នៅ​ស្រុក​​កំពង់​លែង​ សាង​សង់​សម្រេច​បាន៩​០​ភាគរយ​ហើយ

  • កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រីគុយ សុផល អមដំណើរដោយលោកអម សុភា អភិបាល​រង​ខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរជាច្រើនរូបទត បានអញ្ជើញចុះទៅត្រួតពិនិត្យមើលការស្ថាបនាផ្លូវលំ ១ខ្សែ​ក្រាលក្រួសក្រហម ប្រវែង១៤.២០០ម៉ែត្រ កំពុងស្ថាបនាដោយក្រុមគ្រឿង ចក្រធុនធំសម្តេចឪប្រចាំនៅព្រះ​បរមរាជវាំង បច្ចុប្បន្ន​សម្រេចបាន ៩០ភាគរយហើយ ។

    ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី គុយ សុផល បាន​បញ្ជាក់​ថា ផ្លូវលំក្រាលក្រួសក្រហមដែលមានប្រវែង ១៤.២០០​ម៉ែត្រ នេះ គឺជាព្រះរាជអំ​ណោយរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្យ នៃព្រះ​រាជា​ណាច​ក្រ​កម្ពុ​ជា​ ។ ហើយផ្លូវលំមួយខ្សែនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់​បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសក្នុង​ការ​ចូល​រួម​កសាង​ជាតិមាតុភូមិប្រកបដោយចីរភាព និងផែនការ មេ និង គោលនយោបាយជាតិក្នុង ការកាត់បន្ថយតម្លៃ សម្រួលការ​ដឹកជញ្ជូន​ទំនិញ​និងកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ក៏ដូចនៅទូទាំងប្រទេស៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង