សា​លា​បឋម​សិ​ក្សា​គំ​រូ​ក្រុង​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង​ រៀប​ចំ​កា​រ​ប្រ​ឡង​ឆ​មាស​ទី​១​ តាម​បែប​គន្លង​ថ្មី​ ក្នុង​ប​រិ​បទ​កូ​វីដ​-១៩​

  • កំពង់ឆ្នាំង៖ នៅថ្ងៃទី៥ កក្កដា នេះជាថ្ងៃនៃការចាប់ផ្ដើមដំណើរការប្រឡងឆមាសទីមួយ សម្រាប់គ្រប់កម្រិតថ្នាក់ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ នៅសាលាបឋមសិក្សាគំរូក្រុង ក្នុងខេត្តកំពង់ឆ្នាំង។ ដោយសារស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ការប្រឡងឆមាស ត្រូវបានប្រព្រឹត្តទៅតាមបែបគន្លងថ្មី ដោយតម្រូវអោយ ឪពុកម្តាយ អាណាព្យាបាលមកយកសន្លឹកកិច្ចការប្រឡង និងត្រូវយកប្រគល់ឱ្យគ្រូវិញ នៅបរិវេណសាលាខាងជើង។

     

    លោក នុត អង្គារ នាយកសាលាបឋមសិក្សាគំរូក្រុង បានអោយដឹងថា ការរៀបចំការប្រឡងបែបគឺជាភាពបត់បែន តម្រូវតាមបរិបទក្នុងដំណាល់កាលកំពុងមានការឆ្លងរាលដាលជំងឺកូវីដ១៩។

    លោក នុត អង្គារ បន្តថា ឪពុកម្តាយ អាណាព្យាបាល ត្រូវមកយកសន្លឹកកិច្ចការប្រឡង និងប្រគល់ឱ្យគ្រូវិញ នៅបរិវេណសាលាខាងជើង តាមកាលបរិច្ឆេទដែលបានកំណត់។ សន្លឹកកិច្ចការត្រូវឱ្យកូនធ្វើដោយខ្លួនឯង ប្រសិនបើមិនយល់ សូមទំនាក់ទំនងមកគ្រូបន្ទុកថ្នាក់ផ្ទាល់។

    លោក នុត អង្គារ បន្តទៀតថា សន្លឹកកិច្ចការប្រឡង ត្រូវដាក់ក្នុងស៊ឺមី មានសរសេរឈ្មោះ ថ្នាក់ ឈ្មោះគ្រូបន្ទុកថ្នាក់ និងលេខទូរស័ព្ទ អាចទំនាក់ទំនង។ ពេលមកយកសន្លឹកកិច្ចការប្រឡង និងពេលប្រគល់ឱ្យគ្រូវិញនោះ ឪពុកម្តាយ អាណាព្យាបាល ត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ មានអាល់កុលសម្រាប់ប្រើខ្លួនឯង មិនត្រូវប្រមូលផ្តុំជួបជុំគ្នាជាដើម។

    គួរបញ្ជាក់ថា សម្រាប់ការប្រឡងឆមាសទី១ នៅសាលាបឋមសិក្សាគំរូក្រុង សម្រាប់ឆ្នាំសិក្សា២០២០-២០២១ គឺធ្វើឡើងគ្រប់កម្រិតថ្នាក់សិក្សា ចាប់ពីថ្នាក់ទី១ ដល់ទី៦ ដោយប្រឡងលើមុខវិជ្ជាធំៗ ចំនួន២គឺគណិតវិទ្យានិងភាសាខ្មែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង