លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកស្នងការរង និងប្រតិភូរបស់ស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប៉ុសិ៍្តនគរបាលរដ្ឋបាលត្រពាំងចាន់ ដែលមានទីតាំងនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០២១។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអធិការនគរបាលស្រុកបរិបូណ៌ លោកអធិការរង លោកមេឃុំត្រពាំងចាន់ លោកនាយប៉ុស្តិ៍ លោកនាយរងប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ ៕


