ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងជំនាញបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកជលគីរី

  • លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំមន្ត្រី សហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាប បទល្មើសនេសាទនៅចំណុចបឹងបករៀម ទំនប់ក្បាលកន្លង់ និងខ្វែងឆ្លុះ ស្ថិតក្នុងភូមិសាស្ត្រភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

    លទ្ធផលនៃប្រតិបត្តិការបង្រ្កាប គឺរុះរើរបាំងស្បៃមុងចំនួន១៧កន្លែង ប្រវែង ១ ០០០ម៉ែត្រ លូស្បៃមុង ១៧គ្រឿង បង្គោល៦០០ដេីម និងចាក់លែងត្រីចម្រុះទៅក្នុងធម្មជាតិវិញ ចំនួន១០០គីឡូក្រាម។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង