បុរស​ម្នាក់​សម្លាប់​បង​ថ្លៃជី​ដូន​មួយ រួច​ដុត​​សព​ចោល​ព្រោះតែរឿង​ជំពាក់​លុយ​១០ម៉ឺន​រៀល​កាលពី​ឆ្នាំ២០​១៩ ត្រូវ​សមត្ថកិច្ចចាប់ខ្លួន​

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ចាប់ឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវដឹងថា​ រូបគេជា​ជន​ដៃ​ដល់​ក្នុង​អំពើឃាតកម្ម កាប់សម្លាប់បងថ្លៃជីដូនមួយ រួចដុតកម្ទេចសាកសពចោល ជាមួយនឹងម៉ូតូ១គ្រឿង នៅក្នុងចម្ការកៅស៊ូ​មួយ​កន្លែង​ កាលពីឆ្នាំ២០១៩កន្លងទៅ។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ​បូ ណារិន ហៅធី អាយុ២៣ឆ្នាំ រស់នៅឃុំស្រែចារ​​ ស្រុក​ស្នួល​ និងត្រូវបាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្រាវជ្រាវ​ចាប់​ខ្លួន​បាន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពមានរយៈពេលជាង១ឆ្នាំ។ មូលហេតុដែលឈានឲ្យមានអំពើឃាត​កម្ម​នេះ​ គឺដោយសារខឹងជនរងគ្រោះជំពាក់លុយចំនួនន១០ម៉ឺនរៀល តែមិនព្រមសងវិញ។ ចំណែកបុរសរង​គ្រោះ​នោះ ឈ្មោះ​ ខុម ​​សិទ្ធិ​ អា​យុ​ ២​៣ ​ឆ្នាំ​ មាន​លំ​នៅ​​ក្នុងភូមិ​ដូន​ប៉ុក ​​ឃុំ​​​ស្រែ​ចារ​ ស្រុក​​ស្នួល​ ខេត្ត​ក្រ​ចេះ។
សម​ត្ថ​កិ​ច្ចន​គរ​បាល​ខេ​ត្ត​ក្រ​ចេះ បានបញ្ជាក់ថា ​អ្ន​ក​ភូមិ​បានប្រទះឃើញ​សព​​យុវជន​ម្នាក់ ​ត្រូវ​គេ​ដុត​ឆេះ​ខ្លោច​ក្នុង​ចម្ការ​កៅ​ស៊ូ​មួយ​ នៅជាប់​​ព្រំប្រទល់​ភូមិ​ដូន​​ប៉ុក​ ឃុំ​​ស្រែ​ចារ ​​ស្រុក​​ស្នួល ​​ខេត្ត​​ក្រ​ចេះ​​ កាល​ពី​ថ្ងៃ​ទី ​២​៦​​ មិថុនា​ ប៉ុន្តែ​សមត្ថកិច្ចថា ​ជន​រង​គ្រោះ​ក៏​ជាអ្នកប្រើ​​គ្រឿង​ញៀន​ម្នាក់​ផងដែរ។​ សាក​សព​យុវជន​រង​គ្រោះ​ ត្រូវ​បាន​អ្នក​ចៀរជ័រ​កៅ​ស៊ូ​​ប្រ​ទះ​ឃើញ​​នៅ​វេ​លា​ម៉ោង​ប្រ​ហែល ​១​១ ​​ព្រឹកនា​ថ្ងៃ​ទី​ ២​៦​ ខែ ​​មិ​ថុ​នា​​ នៅ​ក្នុង​ភូមិ​សាស្រ្ត​ខាង​លើ​។ ករណី​នេះ​ត្រូវ​បាន​សម​ត្ថ​កិច្ច​ស​ន្និ​ដ្ឋាន​ថា​ សា​ក​ស​ព​អាច​ត្រូ​វ​គេដុ​ត​ប្រហែ​ល​ ២ ​ម៉ោង​ មុន​ការ​ប្រទះ​ឃើញ។ ស្ថាន​ភាព​សាក​សព​ត្រូវ​គេ​ដុត​ខ្លោច​រួញ​នៅ​ក្បែរ​ម៉ូ​តូ​របស់​គាត់​​ហើយ​រឿង​នេះ​ជា​ករណី​មនុស្ស​ឃាត។ ចំពោះស្ថាន​ភាព​សាក​សព​​ត្រូវគេ​ដុត​ឆេះ​ខ្លោច​មើល​លែង​ស្គាល់​​។ ​រី​ឯ​ម៉ូតូ​របស់​​ជន​រង​គ្រោះ​វិញ​ម៉ាក ​​D​H ​​ចាស់​ ១ ​គ្រឿង​​ ក៏​ត្រូវ​ដុត​ឆេះ​ផង​ដែរ​​ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង