ប្រជា​ពល​រដ្ឋរស់​នៅ​​តំបន់​បិ​ទ​ខ្ទប់ ចំនួន៥​ពាន់​គ្រួសារ​ ទទួលបាន​ស្បៀង​​អាហារ ពី​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ

  • ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បន្តចែក​ជូនស្បៀង​អាហារ ជូនប្រជាពលរដ្ឋនៅ​តំបន់​បិទខ្ទប់ បាន​ចំនួន​៥០០០គ្រួសារបន្ថែមទៀត ។ បើគិតមកដល់ថ្ងៃនេះ ១៣ឧសភា ប្រជាពលរ​ដ្ឋរ​ស់នៅ​ក្នុង​តំប​ន់​បិទ​ខ្ទប់ ដោយ​សារជម្ងឺកូវីដ-១៩ ចំនួនប្រមាណ៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ត្រី​ នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។


    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជ​ធា​នីភ្នំពេញ បានបន្ត​ចែក​ជូន​ស្បៀង​អាហារ ជូនប្រជាពល​រដ្ឋនៅ​តំបន់បិទខ្ទប់ ចំនួន៥០០០​គ្រួសា​របន្ថែមទៀត ក្នុង​​នោះ​បាន​ចែក​ជូន​ប្រជា​ពល​រដ្ឋនៅខណ្ឌមានជ័យចំនូន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១០០គ្រួសារ ខណ្ឌ៧មករាចំនួន៥០០គ្រួសារ ខណ្ឌ​ច្បារ​អំ​ពៅ ​៨០០គ្រួសារ ខណ្ឌដូនពេញ ២០០គ្រួសារ ខណ្ឌទួលគោក​ចំនួន៥០០គ្រួសារ ខណ្ឌចំការមន ៥០០គ្រួសារ ខណ្ឌ​បឹងកេងកង ២០០គ្រួសារនិង ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ។


    មន្ត្រីដដែលបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការ​ណែនាំនិងបញ្ជា​ពីឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេ​ញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យក​ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១៣ ខែ ឧសភានេះ បាន​ចំនួន​៣៩៩៦៥២គ្រួសារហើយ ។

    គួរបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង​នៃ​កង​យោធព​លខេម​រ​ភូ​មិ​ន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បាន​ប្រើ​ប្រាស់​កងកម្លាំងទ័ព​ជើង​គោក និងរថយន្ត ដោយស​ហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូន​ស្បៀង​អាហារ​ទៅ​ចែក​ជូន​ប្រជា​ពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមា​នដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​ត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាក​ប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង