សម្តេច​តេជោ ហ៊ុន សែន ផ្ញើសារ​ចូលរួមរំ​លែកទុក្ខ​ដល់​គ្រួសារ​នៃសព​​ដែល​បាន​ស្លាប់​​​ក្នុងឧប្ប​ទ្ទវហេតុ​លិច​​​ទូកចម្លង​​​នៅស្រុក​លើក​ដែក

  • តាមរយះគណនីហ្វេកបុកផ្លូវការនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា បានបង្ហោះសារ​ចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុត​ជាមួយ​បងប្អូន​ក្រុមគ្រួសារ​ដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់​នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លង​ដឹក​​សិស្សា​នុ​សិស្សចេញពី​​សាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាល​ពីយប់ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២២ ។

    សម្តេចតេជោ ហ៊ុន សែន  ៖”ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបាន​បាត់​បង់កូនៗ​និងចៅៗ​ជា​ទី​​ស្រឡាញ់​នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញ ពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត​ក​ណ្តា​​​ល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយ​ស​ង្គ្រោះ​​​បន្ទាន់ នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុ​ងបាត់ខ្លួននៅឡើយ។”

    ជាមួយគ្នា សម្តេចតេជោ ហ៊ុន សែន ក៏សូមសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួម​បន្តស្វែ​ងរកអ្នក​​រងគ្រោះ និងចូលរួម​ដោះ​​ស្រាយ​ជួយដល់ បងប្អូន  ក្រុមគ្រួសារ  នៃសពនិងជនរងគ្រោះ​​​អោយបានទាន់ពេលវេលដ៏លំបាកបំផុតនេះ។

    សម្តេច​​តេជោ ក៏ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសដែលរស់នៅតាមមាត់ទន្លេ​ត្រូវមានការ​ប្រុងប្រយ័ត្នខ្ពស់​​ក្នុងពេលដែល​ស្ថាន​​​ភាព​ទឹកជំនន់កំពុងកើនឡើង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង