អភិបាល​​​រា​ជធានីភ្នំពេញ​​ ផ្តល់​​អាកុល​​ជូន​​ផ្សា​​រ​​​​ទាំ​ង​២​៥​​​នៅ​​ភ្នំពេញ​​​ដើម្បី​​​​ចូល​​​រួម​ចំណែក​​បង្ការ​​និង​​ទប់​​ស្កាត់​​ជំងឺ​​កូវីដ​-១​​៩​

  • ភ្នំពេញ៖ អាកុលជាច្រើនប៊ីដុងត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនផ្សារទាំង២៥នៅក្នុងរាជធានីភ្នំពេញ ដើម្បីអោយប្រធានផ្សារទាំងអស់យកទៅប្រើប្រាស់ក្នុងការចូលរួមចំណែកបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ។

    ការផ្តល់អាកុលជូនផ្សារទាំង២៥នេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ដោយក្នុងមួយផ្សារៗ ទទួលបានអាកុលចំនួន៦ប៊ីដុង។

    ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥​ពេលវិល​ត្រឡប់​​​​​​​ផ្សារវិញយកអាល់ទាំងនេះទៅបាញ់ជូនប្រជាពលរដ្ឋចូលផ្សារនិងអាជីវករទាំងឡាយនៅក្នុងផ្សារ ហើយបន្តអប់រំណែនាំគាត់ឱ្យអនុវត្តវិធានការសុខាភិបាលមានលាងដៃនិងសាប៊ូ អាល់កុល ជែល ពិសេសអនុវត្តវិធានការ៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុន ​​សែន ឱ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីជំងឺកូវីដ១៩។

     

    ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏ណែនាំបន្ថែម អោយប្រធានផ្សារទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវវិធានរបស់ក្រសួងសុខាភិបាល គឺការតម្រូវអោយពាក់ម៉ាស បាញ់អាកុល វាស់កំដៅ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់ដូវីដ StopCovid នៅតាមច្រក ចេញ ​​​ចូលផ្សារជាដើម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង