ឯក​ឧត្តម​ នេត្រ​ ភក្រ្តា ​​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន​ ទទួល​​ជួប​ពិភា​ក្សា​ការ​ងារ​ជាមួយ​ លោក​ ពុយ​ គា​ ប្រធាន​​ក្លឹប​អ្នក​កាសែត​កម្ពុជា​ ​

  • នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា រួមជាមួយគណៈនាយករបស់ក្លឹបផងដែរ ។

    កិច្ចពិភាក្សាបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការដើម្បីធ្វើការពង្រឹងក្រមសិលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន អោយបានល្អបន្ថែមទៀត ។


    ជាមួយនេះគឺការបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងក្រសួងព័ត៌មាន និងក្លឹបអ្នកកាសែតកម្ពុជា ទៅលើការងារមួយចំនួន ដើម្បីគាំពារដល់អ្នកសារព័ត៌មាន ជារួមអោយមានវិជ្ជាជីវៈច្បាស់លាស់ អាចផលិតព័ត៌មាន ដែលមានគុណភាព សម្រាប់ធ្វើការផ្សព្វផ្សាយជូនសាធារណជន បានជម្រាប ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង