ក្រសួងសុខាភិបាល អំពាវ​នាវឱ្យ​ពលរដ្ឋដែល​បាន​ទៅ​ហាង Pedro ផ្លូវ​ព្រះសីហនុ និងហាង​ Zando​ ផ្លូវត្រសក់​ផ្អែម ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ទៅធ្វើចត្តាឡីស័ក​នៅសណ្ឋាគារ​សុខា​ភ្នំពេញ

  • ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា ឲ្យទទួលបាន​ប្រសិទ្ធភា​ព​ខ្ពស់​ ក្រសួង​សុខាភិបាល នៅថ្ងៃទី០៨ ខែវិច្ឆិកា បាន​អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានទៅហាង Pedro ផ្លូវ​ព្រះ​សីហ​នុ​ និងហាង Zando ផ្លូវ​ត្រសក់​​ផ្អែម​ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា សូមមេត្តាមកធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ដោយ​បន្ទុក​​ចំណាយ​​ទាំង​អស់ រាជ​​រដ្ឋា​ភិបាលជា​​អ្នករ៉ាប់រង។

    ការអំពាវ​នាវរបស់ក្រសួងសុខាភិបាល​ដូចនេះ ​ធ្វើឡើងដោយសារក្នុងរយៈ​ពេលចុងក្រោយ​នេះ ក្រសួងសុខាភិ​បាល​បាន​រក​ឃើញ​អ្ន​ក​ដែ​ល​​បានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ សុទ្ធតែធ្លាប់បានទៅហាងលក់ទំនិញ Zando ដែលមានអាសយដ្ឋាន​ស្ថិតនៅផ្លូវត្រសក់ផ្អែម និងហាង Pedro ដែលមានអាសយដ្ឋាន​ស្ថិតនៅផ្លូវព្រះសីហនុ រាជធានីភ្នំពេញ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង