សម្តេចចៅហ្វាវាំង គង់ សំអុល ផ្តល់អំណោយមនុស្សធម៌ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច ជនចាស់ជរា ចំនួន១៩៧គ្រួសារនៅខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារកនិងកុមារ (២១កុម្ភ:) នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល​ ​អនុ​ប្រធាន​ចិន្ត្រៃយ៍​កាកបាទ​ក្រហម​កម្ពុជា​ បានផ្តល់អំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះស្ត្រីមានកូនតូច និង ជនចាស់ជរាចំនួន១៩៧​គ្រួសារ​នៅខេត្តកំពង់ឆ្នាំង។

    សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហម​កម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ ត្រូវចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និង ឈានទៅសម្រេចបានគោលដៅ នៃការកាត់បន្ថយ អត្រាការស្លាប់របស់មាតា និង ការស្លាប់របស់ទារកក្នុងផ្ទៃ ។

    សម្តេច បានស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងជាតិនិងអន្តរជាតិ សូមបន្តជួយវិនិយោគគាំទ្រ ដល់ការងារសុខភាពមាតា ទារក និង កុមារ នៅក្នុងខេត្តកំពង់ឆ្នាំង ។

    អំណោយមនុស្សធម៌ដែលត្រូវចែកជូន ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចនិងចាស់ជរា ចំនួន១៩៧គ្រួសារ នាពេលនោះ ក្នុង១គ្រួសារបាន ទទួលនូវអង្ករ៣០គីឡូក្រាម មីមួយកេះ ត្រីខកំប៉ុង១យួ ឃីត១ កញ្ចប់ ថវិកា ២ម៉ឺនរៀលផងដែរ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង