កម្ពុជាបណ្តេញជនជាតិចិន១០នាក់ ឲ្យចេញផុតពីប្រទេសពីបទបង្ខាំងមនុស្ស និងប្រើប្រាស់អាវុធ ដោយខុសច្បាប់

  • ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានសហការជាមួយលោកវរសេនីយ៍ទោ លី ណារឿន នាយរងការិយាល័យ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី​ធ្វើ​ការ​បណ្តេញចេញជនជាតិចិនចំនួន ១០នាក់ តាមជើងយន្តហោះចេញលេខ ZA493 (KOS-CTU) និងលេខ ZA493 (KOS-CTU) ឲ្យចេញផុត​ពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ និង ០៥ឆ្នាំ។

    នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ១០នាក់នេះ មាន . ឈ្មោះ YANG KE ភេទប្រុស អាយុ ២០ឆ្នាំ ជាប់ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, . ឈ្មោះ XIA SHUANG QUAN ភេទប្រុស អាយុ ១៨ឆ្នាំ ជាប់ពាក់ព័ន្ធ​នឹង​បទ​ល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, . ឈ្មោះ LI CHAO ភេទប្រុស អាយុ ៣១ឆ្នាំ, . ឈ្មោះ HE LIANG NING ភេទប្រុស អាយុ ៣០ឆ្នាំ, . ឈ្មោះ SONG YUAN ZHAO ភេទប្រុស អាយុ ៣០ឆ្នាំ, . ឈ្មោះ LIU MEI LIN ភេទស្រីអាយុ ១៩ឆ្នាំ, . ឈ្មោះ WANG LEI ភេទប្រុស អាយុ ៣២ឆ្នាំ, . ឈ្មោះ DU XIANG ភេទប្រុស អាយុ ២៨ឆ្នាំ, . ឈ្មោះ ZHU XIURAN ភេទ​ប្រុស​ អាយុ ២៩ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង១០. ឈ្មោះ HE XIAOPING ភេទប្រុស អាយុ ៤៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

    ដោយយោងតាមបញ្ជា លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទី១ ប៉ុស្តិ៍បានប្រថាប់ត្រាឲ្យចេញពីប្រទេស ព្រម​ទាំង​ប្រថាប់​​ត្រានៅលើលិខិតឆ្លងដែនហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ឆ្នាំ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង