កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១ មានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២៨ខ្នង នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

១-នៅឃុំទឹកហូត ភូមិ អូរសណ្តាន់ ចំនួន០៣ខ្នងផ្ទះ របើកដំបូលស័ង្កសី ចំនួន១០សន្លឹក ,ភូមិទឹកហូត របើកយាបដែកប្រវែង៣ម៉ែត្រ,ភូមិព្រែករាំងរលំដើមឈើ សង្កត់រោងលក់ដូរ អស់ស័ង្កសីចំនួន១០សន្លឹក ។
២-នៅឃុំគោកបន្ទាយ របើកដំបូលចំនួន២០ខ្នងផ្ទះ ខូចស៊ីហ្វ្រូ និង ស័ង្កសី១៣០សន្លឹក នៅភូមិពពេលពក ភូមិអូតាសេក និង ភូមឈើត្រាច ។
៣-នៅឃុំរលាប្អៀរ របើកដំបូលចំនួន១ខ្នងផ្ទះ អស់ស៊ីហ្វ្រូ២០សន្លឹក ,ភូមិគ្រួស រលំរោងលាងរថយន្តចំនួន១ខ្នង ខូចសង្គសី១០០សន្លឹក ។
៤-នៅឃុំជ្រៃបាក់ របើកដំបូលចំនួន ២ខ្នងផ្ទះ អស់ស័ង្កសី និង ស៊ីហ្វ្រូ៥៥សន្លឹក នៅភូមិថ្មីនិងភូមិអូរកំណព។
៥- នៅឃុំអណ្តូងស្នាយ របើកដំបូលចំនួន១ខ្នង ផ្ទះ ខូចស័ង្កសី ចំនួន១០សន្លឹកនៅភូមិប៉ាហ៊ី ៕

