ឯកឧត្តម ហ៊ុន ម៉ានី ៖ សកម្មភាពចម្បងក្នុងនាមយុវជនកម្ពុជា គឺត្រូវបន្តរួមគ្នាការពារប្រជាជាតិ និងប្រជាជន

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា សកម្មភាពចម្បងក្នុងនាមយុវជនកម្ពុជា គឺត្រូវបន្តរួមគ្នាការពារប្រជាជាតិ និងប្រជាជន ។

    photo_2026-07-09_22-58-12.jpg

    ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់បែបនេះ នៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ។

    photo_2026-07-09_22-58-20.jpg

    នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកអំពីបុព្វហេតុ និងប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីអ្វីដែលសមាជិក សមាជិកាគ្រប់រូបត្រូវប្រកាន់ខ្ជាប់ ក្នុងការចូលរួមជួយសង្គម ការចងចាំនូវប្រវត្តិសាស្ត្រ ដែលជាមេរៀនមិនអាចបំផ្លិតបាន ជាពិសេសតម្លៃនៃសុខសន្តិភាព ។

    photo_2026-07-09_22-58-23.jpg

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្តេជ្ញាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលកន្លងមក និងមកដល់បច្ចុប្បន្ន ។

    photo_2026-07-09_22-58-27.jpg

    យោងតាមសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហេង ពិទូ ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយស និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការសាខាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ៕អត្ថបទ ហឹង ចូច, រូបថត សន គន្ធនិវឌ្ឍន៍

    photo_2026-07-09_22-58-29.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង