បន្ទាយមានជ័យ៖ វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមទាំងថ្នាក់ដឹកនាំកងពល បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នៅ វរសេនាតូចថ្មើរជើងលេខ៥១១ លេខ៥១៣ និងលេខ៥១៤ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។







