បុរស​ម្នាក់​រត់​ពី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​កំពង់​ឆ្នាំង​ រក​ឃើញវិជ្ជ​មាន​កូវី​ដ​១៩ ​

  • កំពង់ឆ្នាំង៖ បុរសម្នាក់មានឈ្មោះអ៊ុន មុន្នីរតនៈ អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ២E០ ផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលួចចូលខេត្តកំពង់ឆ្នាំង ត្រូវបានតេស្តឃើញវិជ្ជមានកូវិដ១៩។ នេះបើតាមការបញ្ជាក់
    ឲ្យដឹង ពីលោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែមេសានេះ។

    លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា បានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង៩ និង ៣០ នាទី ឈ្មោះអ៊ុន មុន្នីរតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ២E០ផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញបានហៅម៉ូតូកង់បីជិះពីផ្សារត្រាចទៅលេងផ្ទះបងប្អូនឈ្មោះកង ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិស្នារពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាច ។

    ពេលម៉ូតូកង់បីឌុបឈ្មោះ អ៊ុន មុន្នីរតនៈ បានមកដល់មុខរបងផ្ទះឈ្មោះកង ទិត្យ ភ្លាមក្រុមគ្រួសាររបស់លោកកង ទិត្យបានប្រាប់ទៅឈ្មោះអ៊ុន មុន្នីរតនៈ អោយឈររង់ចាំនៅក្រៅរបងផ្ទះ ហើយបានរាយការណ៍ជូនលោកមេភូមិនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈូកស យកមកមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច រង់ចាំធ្វើតេស្តរកលទ្ធផលមេរោគកូវីដ១៩ ។

    តាមការបញ្ជាក់ពីឈ្មោះកង ទិត្យ បានអោយដឹងថា ក្រុមគ្រួសាររបស់ឈ្មោះ អ៊ុន មុន្នីរតនៈ បានទូរស័ព្ទប្រាប់គាត់ថា ឈ្មោះ អ៊ុន មុន្នីរតនៈ នេះសង្ស័យមានវិជ្ជមានជំងឺកូវីដ១៩ ហើយបានបាត់ពីផ្ទះមិនដឹងទៅទីណាទេ។

    លោកវេជ្ជបណ្ឌិតគង់ ច័ន្ទធា បានឲ្យដឹងថា ចំពោះលទ្ធផលតេស្ត គឺឈ្មោះអ៊ុន មុន្នីរតន: មានវិជ្ជមានកូវិដ,19 ហើយត្រូវបានបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង