កុមារៗនិងមនុស្សចាស់ នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) ទទួលបានថវិកាចំនួន៣ពាន់ដុល្លារនិងអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

  • កុមារៗ និងមនុស្សចាស់ នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) បានទទួលថវិកាចំនួន៣ពាន់ដុល្លា និងអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈបរិក្ខាពេទ្យ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ អំណោយនិងថវិកាខាងលើនេះ ត្រូវបានប្រគល់ជូនអង្គការតាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ។

    លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំយកការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងបានប្រគល់អំណោយជូនលោក Scott Neeson ស្ថាបនិកនិងជានាយកអង្គការមូលនិធិកុមារកម្ពុជា(CCF) ដើម្បីចែកជូនដល់កុមារៗនិងមនុស្សចាស់នៅក្នុងអង្គការ។

    លោកជំទាវ ពេជ ចន្ទមុន្នី ក៏បានផ្តាំផ្ញើឱ្យកុមារៗ លោកយាយលោកតា អ៊ំ ពូ មីង អោយថែទាំសុខភាពក្នុងរដូវកាលនេះតាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឱ្យសហគមន៍ឆ្លងរីករាលដាលជំងឺCovid-19។

    គួរបញ្ជាក់ថា នេះគឺជាលើកទី១៦ហើយដែល លោកជំទាវ ពេជ ចន្ទមុន្នី បានមកដល់អង្គការនេះ ជាទីកន្លែងមានអនុស្សាវរីយ៍ ជាច្រើនរវាងកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ រួមមាន÷ ការពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ដល់ក្មួយៗកុមារដោយឥតគិតថ្លៃ ការប្រគល់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ការប្រគល់គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងអំណោយផ្សេងៗជាច្រើនទៀតដល់ក្មួយៗ និងលោកយាយ លោកតា អ៊ំ ពូ មីងនៅក្នុងអង្គការនេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង