កំពង់ឆ្នាំង៖ ព្រះតេជគុណ វោយ ម៉ានិត គង់នៅវត្តពុទ្ធោ ឃុំស្រែថ្មី ស្រុករលាប្អៀ នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ បានប្រគល់វត្ថុបុរាណចំនួន ០៤ មុខ អោយមន្ទីរវប្បធម៌ និងវិចិត្រខេត្តកំពង់ឆ្នាំង ដើម្បីរក្សាទុកជាកេរ្តិ៍មរតកជាតិ។

ការប្រគល់វត្ថុបុរាណចំនួន ០៤ មុខនេះ គឺលោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រខេត្តកំពង់ឆ្នាំង បានអញ្ជើញទទួលដោយផ្ទាល់ពីព្រះតេជគុណ វោយ ម៉ានិត ផងដែរ។
