កំពង់ឆ្នាំង៖លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយមន្ត្រីអាជ្ញាធរជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ដ្រាក់ បណ្តាលឲ្យរលំផ្ទះ១គ្រួសារ នៅភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។
គួររំលឹកថា ផ្ទះប្រជាពលរដ្ឋ១ខ្នងទំហំទំហំ៦ម៉ែត្រx៩ម៉ែត្រ សង់អំពីឈើប្រក់ហ្វីប្រូសុីម៉ង់ ដែលមានម្ចាស់ឈ្មោះ អិន យ៉ាន
បានរលំបាក់រាបដល់ដីបន្ទាប់ពីទទួលរងនូវឥទ្ធិពលខ្យល់កន្ត្រាក់ លាយឡំជាមួយនិងភ្លៀង១មេ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ១និង ៣០នាទី ស្ថិតនៅភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕