ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពល បានហ្វឹកហាត់អំពីគ្រឿងផ្គុំ និងឧបករណ៍ស្គែនស្វែងរកមនុស្ស(ទំនេីប) ៣ដូចជា៖ ១/ Leader Hasty ឧបករណ៍ស្គែនស្វែងរកមនុស្សមានជីវិត ២/ Leader Scan ឧបករណ៍ស្គែនស្វែងរកមនុស្សមានជីវិតផ្តល់ជាសញ្ញារំញ័រ និង៣/ Leader Volt ឧបករណ៍ស្វែងរកចរន្តអគ្គីសនី។
សូមបញ្ជាក់ថា ការហ្វឹកហាត់ប្រើប្រាស់នូវឧបករណ៍ទាំងអស់នេះគឺ ដើម្បីបង្កើនសមត្ថភាពលើសេវាសង្គ្រោះអោយមានប្រសិទ្ធភាពខ្ពស់ថែមទៀតក្នុងការងារត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះអាសន្នដូចជាបាក់រលំអគារជាដើម។
ក្នុងឱកាសនេះផងដែរ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ ក៏បានប្តេជ្ញាយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ រៀនសូត្រ ថែទាំសម្ភារ:ដ៏មានតំលៃទាំងអស់នេះអោយបានល្អ និងបំរើប្រជាពលរដ្ឋយើងអោយអស់ពីលទ្ធភាព៕