អ្នក​ស្រាវ​ជ្រាវ​ បាន​រក​ឃើញ​ប្រភេទ​សត្វ ​និង​ជីវៈ​ចម្រុះ​ថ្មី​ៗ​ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំ​កុស​ ស្ថិត​ក្នុង​ស្រុក​វាល​វែង​​ ខេត្ត​ពោធិ​​សាត់​

  • ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវ និងរកឃើញប្រភេទសត្វ និងរុក្ខជាតិកម្រមួយចំនួននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតនៅស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ ។

    បើតាមលោក នាង ធី ប្រធានផ្នែកអភិរក្សជីវៈចម្រុះដីគោក នៃអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានឱ្យដឹងថា ប្រភេទសត្វ និងរុក្ខជាតិជីវៈចម្រុះទាំងនោះរួមមាន៖ សត្វកង្កែបស្លឹកភ្នំក្រវាញ, សត្វថ្លែនអត់ជើង, សត្វពស់ចចក, សត្វពស់អង្កាច់មាសកម្ពុជា, រុក្ខជាតិផ្តៅប្រឡាយដងពែង នៅលើភ្នំសំកុស និងរុក្ខជាតិបំពង់ស្រមោចនៅលើភ្នំទំព័រ ជាដើម ។

    លោក នាង ធី បានឱ្យដឹងថា ក្រៅពីប្រភេទសត្វថ្មីៗនេះដែរ អ្នកស្រាវជ្រាវក៏បានរកឃើញសត្វតុកកែមួយចំនួនទៀត ក៏បានរកឃើញនៅលើភ្នំដាឡៃ និងភ្នំសំកុសផងដែរ។

    អ្នកស្រាវជ្រាវរូបនេះ បានលើកឡើងថា សម្រាប់ប្រភេទសត្វ និងរុក្ខជាតិដែលបានរកឃើញច្រើនៅលើភ្នំសំកុស និង តាមបណ្តាភ្នំមួយចំនួននៅជួរភ្នំក្រវាញនេះ គឺមិនទាន់បានរកឃើញនៅតំបន់ផ្សេងៗនោះទេ ។

    ជុំវិញការរកឃើញវត្តមានសត្វកម្រ និងនូវប្រភេទរុក្ខជាតិថ្មីៗនេះ គឺជាសូចនាករមួយបញ្ជាក់ថា តំបន់ភ្នំសំកុស ត្រូវសិក្សា និងស្រាវជ្រាវលើប្រភេទសត្វ ព្រមទាំងជីវៈផ្សេងៗ បន្ថែមទៀត ខណៈមានប្រភេទជីវៈចម្រុះជាច្រើនប្រភេទទៀតមិនទាន់បានសិក្សាស្រាវជ្រាវនៅឡើយទេ។

    លោក នាង ធី បានគូសបញ្ជាក់ថា៖ «ប៉ុន្តែ បើយើងរកហើយអត់ឃើញអីសោះបានន័យថា យើងនឹងមិនមានសង្ឃឹមរកឃើញប្រភេទថ្មីៗទៀតទេ»៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង