កំពង់ឆ្នាំង៖ រយៈពេល៤៣ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមីនា មកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ មានឥស្សរជន និងប្រជាជន នៅក្នុងខេត្តកំពង់ឆ្នាំង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើកទី១ បានចំនួន ១៨៣៣៩នាក់ ក្នុងនោះស្រីមានចំនួន ៧៥៦៣នាក់ ។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

របាយការណ៍ ក៏បានបង្ហាញដែរ ចំពោះអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី២ មានចំនួន៤៦៨៩នាក់ ក្នុងនោះស្រី១៧៧២នាក់។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅខេត្តកំពង់ឆ្នាំង ធ្វើឡើងនៅទីតាំងចំនួន៣ រួមមាន មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យស្រុកបរិបូរណ៏ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ៕