បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយបើកត្រាក់ទ័រភ្ជួរដីស្រែប៉ះចំមីនតោនបន្សល់ពីសម័យសង្រ្គាមបណ្តាលផ្ទុះកក្រើកដី។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី១១ ភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំ
បង។

ប្រភពខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ រឿត ថេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំ
នៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល បានបើកត្រាក់ទ័រ ម៉ាកkubota មកស៊ីឈ្នួលភ្ជួរដីស្រែឲ្យឈ្មោះ លឹម អូន នៅចំណុចកើតហេតុខាងលើ ខណៈដែលកំពុងភ្ជួរនោះ ក៏ស្រាប់តែប៉ះចំមីនតោនដែលបន្សល់ទុកពីសម័យសង្រ្គាមបង្កឲ្យផ្ទុះឡើងបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់តែម្តង៕
